ព័ត៌មានជាតិ

ករណីភ្លៀងមួយមេយ៉ាងធំបោកបក់មកលើតង់មនុស្សធ្លាក់ក្នុងទឹកជ្រោះបណ្តាលអោយក្មេងស្រីអាយុ១៩ឆ្នាំស្លាប់និងរងរបួស នៅខេត្តកំពត…

កំពត:នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ មានករណីទឹកជ្រោះឪម៉ាល់បោកមនុស្សធ្លាក់ក្នុងទឹកជ្រោះ១ករណី ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
កាលពីថ្ងៃទី២៩/០៧/២០២៣វេលាម៉ោង១៤និង០០នាទី មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឪម៉ាល់ លុះដល់ម៉ោងកើតហេតុខាងលើ មានភ្លៀងមួយមេយ៉ាងធំបណ្ដាលឲ្យទឹកជ្រុះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់ចំនួន០១នាក់ឈ្មោះកែន ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
បាត់ខ្លួនចំនួន០១នាក់ ឈ្មោះផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។ នឹងរបួសចំនួន០២នាក់÷
១ ឈ្មោះសុង ទីមធន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។
២ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
បញ្ជាក់ ចំពោះសព សមត្ថកិច្ចយើងបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់