ព័ត៌មានជាតិ

អាសូរណាស់!ករណីជិះម៉ូតូរេចង្កូតដួលធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលអោយស្លាប់ប្រពន្ធប្តីរងរបួស នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​ ២០២៣​ នៅវេលាម៉ោង​ ១៤ និង​ ៥០ នាទី​ មានករណី​ ឧប្បត្តិហេតុ​មួយកេីតឡេីង ម៉ូតូបង្ក ដេាយខ្លួនឯង នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣+១៤ភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​ លើផ្លូវជាតិលេខ៧៦(ស្នួល-កែវសីម៉ា)។
-​ ម៉ូតូបង្កម៉ាក់​ វ៉េចឆ័រ ពណ៌ខ្មៅ-ក្រហម គ្មានផ្លាកលេខ ដែលបេីករបរដោយឈ្មោះលន់ ញ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំជនជាតិ ខ្មែរ (ជាប្តី)ទីលំនៅបច្ចុប្បន្ន ភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មិនពាក់មួកសុវត្ថិភាព(រងរបួសស្រាល)៕
-អ្នករួមដំណើរឈ្មោះសេង បឹង ភេទស្រី អាយុ៤៥ ឆ្នាំ ជនជាតិ ខ្មែរ (ត្រូវជាប្រពន្ឋអ្នកបើកបរ)រស់នៅភូមិជាមួយគ្នា មិនពាក់មួកសុវត្ថិភាព(ស្លាប់នៅនឹងកន្លែងកើតហេតុ)
ធ្វេីដំណេីរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច។
– មូលហេតុ​ :​ ស្រវឹង ។
– លុះមកដល់ចំនុចកេីតហេតុខាងលេី​ ក៏បានរេចង្គូតដួលធ្លាក់ផ្លូវដោយខ្លួនឯង។
បច្ចុប្បន្នសពត្រូវកម្លាំងជំនាញសណ្តាប់ធ្នាប់បានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
– វត្ថុតាង​ ៖​​ ម៉ូតូ ខូចខាតស្រាល ០១ គ្រឿង កម្លាំងជំនាញផ្នែកសណ្តាប់បានធ្វើកាប្រគល់ជួនក្រុមគ្រួសារវិញនៅនឹងកន្លែងកើតហេតុ។

មតិយោបល់