ព័ត៌មានជាតិ

ករណីរថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

កំពង់ស្ពឺ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា នៅថ្ងៃទី 04.08.2023 វេលាម៉ោង21 :45 នាទី
-មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 77-78 ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ )
ដែលបើកបរស្របទិសគ្នា បណ្តាល ឲ្យគ្រោះថ្នាក់មនុស្សនិង ខូចខាតសម្ភារដូចខាងក្រោម៖
– ស្លាប់ 01នាក់ ប្រុស (នៅកន្លែងកើតហេតុ)
– ខូចខាតម៉ូតូ01 គ្រឿងធ្ងន់
ចំពោះរថយន្តមិនស្គាល់ម៉ាកពេលបុករួចបានបើកចេញពីកន្លែងកើតហេតុបាត់។

មតិយោបល់