ព័ត៌មានជាតិ

ករណីរថយន្ដដឹកកម្មកររោងចក្ររេចង្កូតក្រឡាប់ធ្លាក់ផ្លូវកៅស៊ូបណ្តាលអោយរបួសធ្ងន់​ស្រាលជាច្រេីននាក់…

កំពង់ស្ពឺ:(ព័ត៌មានបឋម​)នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ​២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដ1គ្រឿងហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់2.5តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ​24​ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង​70​នា​ក់ ។
មូលហេតុ​ ៖​ រថយន្ដបើកបរ​ បាត់ម្ចាស់ការ​ ដោយធ្វេី​ដំណេីរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង​ រថយន្ដបត់ទៅកើតបណ្ដា​លឲ្យរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែ ។

តាមការបញ្ជាក់ពី​ លោក​វរ:សេនីយ៍ឯក​ ឃុត​ សុផល​ អធិការស្រុកសំរោងទង​ អ្នករងរបួស​មានចំនួន​ជាង​៣០នាក់​ ធ្ងន់-ស្រាល​ ខណ:ពេលនេះសមត្ថកិច្ចនគ​របាលបានកំពុងជួយសម្រួលនិងសង្រ្គោះបញ្ជូនទៅកាន់​មន្ទីរពេទ្យឯកជន-រដ្ឋ​ សង្រ្គោះ​បន្ទាន់​

មតិយោបល់