ព័ត៌មានជាតិ

ករណីរថយន្តបុកក្មេងប្រុសសិស្សសាលាអាយុ៥ឆ្នាំបណ្តាលអោយស្លាប់ នៅស្រុកអូររំាង…

មណ្ឌលគិរី: នៅថ្ងៃទី០៣ខែសីហា
ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទី នៅចំណុច ក្រុមពូទ្រង ភូមិពូហ្យាម ឃ៉ំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លើផ្លូវជាតិលេខ៧៦ នៅចន្លោះគីឡូម៉ែត្រលេខ ១០៣/១០៤
មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងរថយន្តម៉ាកvigoពណ៍ខ្មៅពាក់ស្លាក់លេខរដ្ឋ២-០១៥២ បុកក្មេងស្លាប់នៅនឹងកន្លែងកើតហេតុរួចបន្តទៅបុករថយន្តម៉ាកកាមម៉ារីពណ៍ប្រផេះពាក់ស្លាក់លេខ ឃ.៩៦១១.ភព២ ចតខាងស្ដាំដៃបណ្ដាលឱ្យខូចខាតផ្នែកខាងស្ដាំនៃមុខរថយន្តក្នុងទិសដៅពីជើងទៅត្បូង
១.អ្នកបើកបររថយន្តឈ្មោះ យន់ សារ៉ោម ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរមន្ត្រីរាជការ មានទីលំនៅ ភូមិដោះក្រមុំ ឃ៉ំសុខដុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បើកបររថយន្តម៉ាកvigoពណ៍ខ្មៅ ស្លាកលេខ រដ្ឋ២-០១៥២ ។
2.ក្មេងប្រុសឈ្មោះ ឡុង ឈីតជីងអាន ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅក្រុមពូទ្រងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៣.អ្នកបើកបររថយន្តឈ្មោះ ញ៉ម សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
បើកបររថយន្តម៉ាក កាម៉ារីពណ៍ប្រផេះ ពាក់ស្លាកលេខ ឃ.៩៦១១.ភព.២(ខូចខាតក្រពឹតខាងស្ដាំនៃខាងមុខរថយន្ត)
-មូលហេតុមកពី: ជនរងគ្រោះរត់ឆ្លងកាត់ថ្នល់មិនមានការប្រុងប្រយ័ត្នទើបធ្វើឲ្យរថយន្តម៉ាកvigoពណ៍ខ្មៅពាក់ស្លាក់លេខ រដ្ឋ២-០១៥២បានបុកស្លាប់នៅនឹងកន្លែងកើតហេតុ។
រីឯរថយន្តត្រូវបានកម្លាំងជំនាញសណ្ដាប់ធ្នាប់ធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងរងចាំចាត់
ការតាមនីតិវិធីបន្ត ចំណែកឯសាកសពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់