ភ្នំពេញៈ តាមសេចក្តីរាយការណ៍មុនបន្តិចថា នៅម៉ោង១និង៣០នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានក្មេង២នាក់ បានជាប់ផុងនៅក្នុងការដ្ឋានបូមខ្សាច់ខាងក្រោយបុរីរ៉ូយ៉ាល់ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ខណៈនេះមនុស្សជាច្រើននាក់បាននឹងកំពុងរាវរកក្មេង២នាក់ដែលបាត់ខ្លួន ដែលគេសង្ស័យថា ជាប់ផុងក្នុងការដ្ឋានបូមខ្សាច់ ហើយពេលនេះក្មេងម្នាក់ ត្រូវបានគេជួយសង្គ្រោះ រីឯក្មេងស្រីរងគ្រោះម្នាក់ទៀតអាយុ៨ឆ្នាំកំពុងបាត់ខ្លួន។
តាមព័ត៌មានបានប្រាប់មកថា ការដ្ឋានបូមខ្សាច់នេះ មិនមានការបិទបាំងនៅចំណុចគ្រោះថ្នាក់នោះឡើយ ដោយគេអះអាងថា មានការបូមខ្សាច់លុបបឹង មានជម្រៅ១០ម៉ែត្រ ដែលគេជីកយកអាចម៍សង់បុរីរ៉ូយ៉ាល់៕
ព័ត៌មានលម្អិតPost News និងផ្សាយបន្តនៅពេលក្រោយ៖
https://youtu.be/fWSkuNBhejQ







មតិយោបល់