ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ…

ព្រះវិហារ:កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន បានចុះស្រាវជ្រាវ និងកំណត់សញ្ញាករណីចោរកម្មដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឃាត់មុខសញ្ញាចំនួន ០២នាក់ បានដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងដែលបានដោះចេញ។

មតិយោបល់