ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាស្រ្តីម្នាក់ករណីបន្លំលួចចិញ្ជៀនប្លាទីនមួយវង់…

ភ្នំពេញ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥:៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(បន្លំលួចចិញ្ជៀនប្លាទីនមួយវង់) ប្រព្រឹត្តនៅចំណុចតូបលក់គ្រឿងអល្លង្ការ តូបលេខ៥៤A ក្នុងផ្សារសាមគ្គី ផ្លូវលេខ២៤៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ​ ឈ្មោះ សេង ហ្គិចលី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅប្លុកបូរីកីឡា ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Samsung Galaxy A54 ពណ៍ទឹកសណ្ដែក (ជារបស់ជនសង្ស័យប្រើប្រាស់ផ្ទាល់ខ្លួន) និងចិញ្ជៀនប្លាទីនមួយវង់មានតម្លៃ៥៥០$ (ប្រាំរយហាសិបដុល្លារអាមេរិច) ជារបស់ជនរងគ្រោះឈ្មោះ ម៉ុល សុខគីម ។
*ជនរងគ្រោះឈ្មោះ ម៉ុល សុខគីម ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអល្លង្ការតូបលេខ៥៤A ស្នាក់នៅផ្ទះលេខ២៧០ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចយើងទេ) ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់