ព័ត៌មានជាតិ

សង្ស័យខឹងឪពុកម្ដាយលក់ផ្ទះឲ្យគេ បុរសម្នាក់ យកភ្លើងដុតផ្ទះចោល

ក្រចេះ: នៅវេលាម៉ោង ១ និង ១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិវេវច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចេត យុំ ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅចំណុចកើតហេតុខាងលើ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ ៧.៥x១៥ម៉ែត្រ បានលក់ឲ្យទៅអ្នកដទៃ ក្នុងតម្លៃ ៥០០០$ តែគេពុំទាន់ មកធ្វើការរុះរើសទេ។

ជនសង្ស័យឈ្មោះ អែល ហ៊ីម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម (ត្រូវជាកូនម្ចាស់ផ្ទះ) ជាអ្នកធ្វើសកម្មភាពដុត ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

មូលហេតុ៖ សង្ស័យឈ្មោះ អែល ហ៊ីម កូនម្ចាស់ផ្ទះ ខឹងឪពុកម្ដាយលក់ផ្ទះទៅឲ្យអ្នកដ៏ទៃ

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ រហូតមកដល់វេលាម៉ោង ៣ និង ៣០នាទីទៀបភ្លឺ ដោយប្រើរថយន្តសង្គ្រោះអគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្នួលចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ៕

មតិយោបល់