ព័ត៌មានជាតិ

ករណីឃាតកម្ម! បាញ់សម្លាប់បុរសជនជាតិចិនម្នាក់ក្នុងផ្ទះជួល ជាច្រើនគ្រាប់ នៅខេត្ត​ព្រះសីហនុ

ព្រះសីហនុ ៖ ករណីឃាតកម្ម! បុរសជាជនជាតិចិននេះ បានកើតឡើងកាលពី ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បុរី​Blue Sky ក្នុងភូមិ​៥ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​សព​ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទ​ប្រុស អាយុ​២១ឆ្នាំ កាន់​លិខិតឆ្លង​ដែន​លេខ ED៣៦០៣២០០ ស្នាក់នៅមិន​ពិតប្រាកដ ត្រូវបាន​ឃាតកបាញ់សម្លាប់ដោយមាន​ស្នាម​គ្រាប់កាំ​ភ្លើង​ចូលលើ​ឆ្អឹង​ក្បាលជង្គង់​គ្រាប់​បៀម​គ្រាប់១​កន្លែង ស្នាមជើង​ខាងស្តាំ១​កន្លែង បាញ់​ត្រ​ង់គន្លាក់​ជង្គង់​ធ្លាយ​ភ្លៅ​ទៅ​ផ្នែក​ខាងក្រោយ និង​បាញ់​ចំ​ចំហៀង​ក្បាលជង្គង់​ខាងក្នុង ធ្លាយ​ទៅ​គល់ភ្លៅ​ខាងក្រោយ១​កន្លែង​ទៀត ដែល​សមត្ថកិច្ច​បញ្ជាក់​ថា គឺជា​ករណី​ឃា​ត​កម្មបាញ់​សម្លាប់ និង​បាន​រកឃើញ​សំបក​គ្រាប់​កាំ​ភ្លើងចំនួន៣​គ្រាប់នៅ​ចំណុចកើតហេតុ​។​

កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីយកមក​ផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសព​ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​តម្កល់ទុក​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕​

មតិយោបល់