ព័ត៌មានជាតិ

សមកិច្ចឃាត់ខ្លួនជនសង្ស័យករណីព្រោះតែភ្លេីងប្រច័ណ្ឌ​ឡេីងកំដៅដល់​រយពាន់អង្សា​ បានធ្វេីឱ្យយុវជនម្នាក់ស្ទេីរក្ស័យសង្ខាក្រោមផ្លែដាវសាមូរ៉ៃ…

បាត់ដំបង:កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង​២​២​និង២០នាទីនៅ​ចំ​ណុ​ចក្រុមទី០៣ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មា​នករណី​ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកេីតឡេីងបង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១​គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ស្លាកលេខ បាត់ដំបង1W-6640 មានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫ​ស្សី (អ្នកបើកម៉ូតូ)និងឈ្មោះ សា​ល សំណាង ហៅវ៉ែប ភេទប្រុស អា​យុ​១៦ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី (ប្រដាប់ដោយដា–វ ជិះពីក្រោយ) បានធ្វើសកម្ម​ភាពកា–ប់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ហឿប មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី(ស្នាក់នៅផ្ទះជួលចំណុចកើត ហេ តុ) បណ្ដាលឱ្យរងរបួសកំភួនដៃខាងស្ដាំ ដា–ច់ឆ្អឹង(របួសធ្ងន់ធ្ងរបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំប)ខណ:ជនរងគ្រោះកំពុងឈរនៅក្បែរផ្លូវ ។

ភ្លាមៗព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចនគរបាល​ ហេីយដោយអុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ឯក​ ស​ គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​ដឹកនាំកម្លាំងផ្នែកជំ​នាញ​យុត្តិធម៌ នៃអធិការដ្ឋានន​គរបាលស្រុកធ្វើការស្រាវជ្រាវ រហូត​ដល់វេលាម៉ោង ១៦ និង១៥នាទី ថ្ងៃទី​១៧​ខែសីហាឆ្នាំ២០២៣ នៅចំ​ណុចក្រុមទី០២ ភូមិដើម​ដូង ឃុំមោង ស្រុកមោងឫស្សីបានធ្វេីការឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ទូច បញ្ញា ភេទប្រុស អា​យុ១៨ឆ្នាំ ដកហូតបានដាវសាមូរ៉ៃចំនួន០១ដើម និងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ០១គ្រឿង រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ សាល សំណាង កំពុងរត់គេចខ្លួន។

ចំពោះមូលហេតុដែលឈានដល់ការប្រេីអំពេីហិង្សាបែបនេះគឺផ្តេីមចេញពីការប្រច័ណ្ឌជនរងគ្រោះជាមួ​យ​សង្សារបស់ខ្លួនត្បិតមុននោះបានឃេីញជួបជុំផឹក​ស៊ីជុំគ្នា​ ទេីបកេីតគំនុំបែបនេះ។

នៅពេលនេះនគរបាលស្រុកបានរៀប​ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់ហេីយ​ រីឯបក្សពួកម្នាក់ទៀតកំ ពុងស្វែងរកនៅឡេីយ​ ៕

មតិយោបល់