ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងនៅមុននេះថា នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅ P328-F3 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវស្ពានព្រែកហូរ សង្កាត់តាក្តុល ខេត្តកណ្តាល។
អគ្គិសនីកម្ពុជាបានឲ្យដឹងថា មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំតម្រង់បង្គោលដែលទ្រេតឡើងវិញ។ ក្រុមការងារបច្ចេកទេសនឹងធ្វើការជួសជុលជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង៧នាទីយប់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់