(សៀមរាប)៖ ក្រុមការងារគ្រប់គ្រងសន្តិសុខ អង្គរសង្ក្រាន បានបើកកិច្ចប្រជុំ ស្តីពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលដឹកនាំដោយ ប្រធាននាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃលោក ទូច ណារ៉ុថ។
លោកទូច ណារ៉ុច បញ្ជាក់ថា កិច្ចប្រជុំនេះនឹងសម្រេចទិសដៅឲ្យបានពីការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តិការណ៍ អង្គសង្ក្រានទាំងមូលតែម្តងខណៈដែលអ្នករៀបកម្មវិធីនេះ បានអះអាងថា យ៉ាងហោចណាស់ មានមនុស្សចូលរួម រាប់សែននាក់ ក្នុងពិធីធំប្រចាំឆ្នាំនេះ។
កិច្ចប្រជុំនោះមានការចូលរួមពីនាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ អង្គភាពបង្ការពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថ អាជ្ញាធរ ដែនដីជាដើម៕
មតិយោបល់