ព័ត៌មានជាតិ

ករណីបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុកទ្រូងស្ពានបណ្តាលអោយស្លាប់…

កោះកុង:ថ្ងៃទី១៧.០៨.២០២៣វេលា ម៉ោង១៩:២០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ បើកបរ ម៉ូតូបុកទ្រូងស្ពាន បណ្តាលឲ្យស្លាប់ នៅចំណុច ស្ពានទី៨ លើវិថីសាយភូថង ភូមិពាមកាយ ឃុំកោះស្តេច ស្រាយគីរីសាគរ។
.មូលហេតុ ស្រវឹងស្រា បើកបរ ខ្វះការប្រុងប្រយ័ត្ន ។
– សពឈ្មោះ ចាន់ សុបាន ភេទប្រុស អាយុ៤៨ ឆ្នាំ មានទីលំនៅ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បើកម៉ូតូម៉ាក វេវពណ៍ស គ្មានស្លាកលេខ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកមកដំកលទុកនៅវត្តគិរីតេជោ(ហៅវត្តកូនកុក) រងចាំគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់