ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលរដ្ឋបាលឃុំអូរសោមចុះបង្រ្កាបករណីក្មេងទំនើងដាក់សុីមុាំងម៉ូតូបំពងសម្លេងរំខានដល់ប្រជាពលរដ្ឋ…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់បានអោយដឹងថា ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ចំនួន ០៣នាក់ បានចុះបង្រ្កាបករណីក្មេង(ទំនើងដាក់ស៊ីម៉ាំងម៉ូតូបំពងសម្លេង) ចំនួន ០១លេីក នៅភូមិឣូរសោម ឃុំអូរសោម ស្រុកវាលវែង។
ជនទំនេីងមានឈ្មោះ÷
– ឈ្មោះ ឈ ដវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិឆាយលូក ឃុំឣូរសោម។
*ក្រោយធ្វេីការឣប់រំចប់សមត្ថកិច្ចយេីងបានអោយអាណាព្យាបាលធានាយកទៅធ្វើការអប់រំបន្តនៅផ្ទះ ចំណែកឯវត្ថុតាងម៉ូតូបានឲ្យដោះដូរសុីម៉ាំរួចទេីបប្រគល់ជូនសាមុីខ្លួនយកទៅប្រេីប្រាស់តាមតម្រូវការវិញ៕

មតិយោបល់