បន្ទាយមានជ័យៈ យោងតាមផេករដ្ឋបាលក្រុងសិរីសោភ័ណ-Serieysophon Municipality បានឲ្យដឹងថា ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
រដ្ឋបាលក្រុងសិរីសោភ័ណ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ដោយផ្ទាល់ យករថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ០១ខ្នងឆេះទាំងស្រុង និង០២ខ្នងទៀតរងផលប៉ះពាល់។ ហេតុការណ៍អគ្គិភ័យខាងលើកើតឡើងនៅវេលាម៉ោង ១០និង៤៥នាទី។
ក្នុងប្រតិបត្តិការខាងលើក៏មានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿងបាញ់ពន្លត់ រយៈពេលជាងកន្លះម៉ោងទើបភ្លើងរលត់ទៅងស្រុង៕
មតិយោបល់