ព័ត៌មានជាតិ

ករណីរថយន្តបែកកង់ក្រោយបណ្តាលអោយក្រឡាប់ខ្លួនឯងមានស្រ្តីម្នាក់រងរបួស តាមបណ្តោយផ្លូវល្បឿនលឿន…

កំពង់ស្ពឺ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រថយន្ដបែកកង់ក្រឡាប់ខ្លួនឯង បណ្តាលឲ្យស្ត្រី ០១នាក់ រងរបួសធ្ងន់ និងបុរស ០១នាក់ រង​របួសស្រាល ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។

នៅវេលាម៉ោង ១៥:០៥ នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

មតិយោបល់