ព័ត៌មានជាតិ

កម្មកររោងចក្រកាត់ដេរ ឆាង វ៉ុយ ធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែ

ភ្នំពេញៈ កម្មករ កម្មការិនីរោងចក្រ ឆាង វ៉ុយ ប្រមាណជា ២១០នាក់ បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ និងទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែជូនពួកគាត់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងនៅផ្លូវលេខ១០៥ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកម្មករ-កម្មការិនីរោងចក្របាននិយាយប្រាប់ថា ដោយសារតែថៅកែរោងចក្រមានបំណងចង់ផ្លាស់ប្តូរទីតាំងនេះ ទៅនៅទីតាំងថ្មីមួយកន្លែងទៀត ដែលស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយថៅកែរោងចក្រខាងលើ បានដឹកយកម៉ាស៊ីនដេរមួយចំនួនចេញពីរោងចក្រ ដោយមិនទាន់បានបើកប្រាក់ខែ ខែមុនឲ្យពួកគាត់ ទើបពេលនេះ ពួកគាត់បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យថៅកែរោងចក្របើកប្រាក់ខែជូនពួកគាត់ទាំងអស់គ្នា។

កម្មករ/កម្មការិនីរោងចក្របានបន្តទៀត ពួកគាត់ធ្វើកូដកម្មនេះ គឺចង់ឲ្យថៅកែរោងចក្រខាងលើ បើកប្រាក់ខែជូនពួកគាត់ ដោយសារតែថៅកែរោងចក្របានប្រាប់ពួកគាត់ថា ចាំថ្ងៃទី១០ ចាំបើកប្រាក់ខែជូនពួកគាត់ ដោយហេតុនេះហើយ ទើបធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍ជាខ្លាំង ដោយសារតែនៅក្នុងរោងចក្រនេះ ថៅកែបានដឹកយកម៉ាស៊ីនដេរប្រហែលជា៨០ភាគរយហើយ ទើបពួកគាត់មិនជឿ។

ក្រោយមកសហជីពសម្លេងយុវជនខ្មែរ និងសហជីពសិទ្ធិប្រយោជន៍កម្មករ បានសុំឲ្យថៅកែរោងចក្របញ្ជាក់ឲ្យបានច្បាស់ជូនកម្មករ-កម្មការិនីក្នុងករណីរោងចក្របិទទ្វារ ឬក៏ឈប់ដំណើរការ សុំឲ្យខាងរោងចក្រទូទាត់បើកប្រាក់ខែជូនកម្មករ-កម្មការិនីឲ្យសុំស្របទៅតាមច្បាប់ការងារ៕

https://youtu.be/fdif3p5RTBY

photo_2016-08-08_11-26-11photo_2016-08-08_11-26-13photo_2016-08-08_11-26-14photo_2016-08-08_11-26-16photo_2016-08-08_11-26-17photo_2016-08-08_11-26-19photo_2016-08-08_11-26-21photo_2016-08-08_11-26-23photo_2016-08-08_11-26-25photo_2016-08-08_11-26-27

មតិយោបល់