ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង ១០ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា បានចុះបង្ក្រាបបន្ទប់ជួលមួយកន្លែង ដោយសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិករចុះបង្ក្រាបនេះ ជាលទ្ធផលឃាត់ខ្លួន បានមនុស្ស ២នាក់ រួមទាំងដកហូតបានថ្នាំញៀន ៦កូនថង់តូច និងពណ៌ផ្កាឈូក ៣ចំនិត ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន និងដាវសាំម៉ូរ៉ៃមួយដើម។

បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីក៏សាងសំណុំរឿង បញ្ចូនទៅកាន់តុលាការ ៕

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

photo_2016-08-28_12-43-44

photo_2016-08-28_12-43-48

photo_2016-08-28_12-43-51

មតិយោបល់