ព័ត៌មានជាតិ

ជិះម៉ូតូបុកស្ពាន ស្លាប់ និងរងរបួស៣នាក់

កំពង់ចាម: នៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចំណុចស្ពានអូរដា ស្ថិតក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងដោយបរុសម្នាក់ ឈ្មោះ អ៊ឹម យឿន អាយុ៥៥ ឆ្នាំមានទីលំនៅភូមិអន្លង់ស្នូក  ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៏ខ្មៅគ្មានស្លាកលេខ ឌុប មនុស្ស២នាក់ ទី១ ឈ្មោះ យឿន ឌីម ភេទស្រីអាយុ ៣០ ឆ្នាំ ត្រូវជាកូនបង្កើត និងទី២ ឈ្មោះ ប៉ូ  ស្រីណែត ភេទស្រីអាយុ ៥ខែ ត្រូវជាចៅបង្កើត បានបើកក្នុងទិសដៅពីលិចទៅកើត ហើយក៏រេចង្កូតទៅបុកបង្កាន់ ដៃស្ពានដោយខ្លួនឯង។

ករណីនេះ សមត្ថកិច្ចប្រាប់ថា បានបណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ ខណ:ដែលពីរនាក់ទៀត របួសស្រាល និងម៉ូតូមួយគ្រឿងខូចខាតតិចតួច៕

photo_2016-08-28_14-43-15

photo_2016-08-28_14-43-19

photo_2016-08-28_14-43-24

មតិយោបល់