ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរលួចអាគុយឡាន តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:នៅថ្ងៃទី២២ ខែ​ សីហា​ ឆ្នាំ​ ២០២៣ វេលាម៉ោង ០៣:៣៥នាទី ទៀបភ្លឺ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានបង្ក្រាបករណី មុខសញ្ញា​ចោរលួច​ ដោះអាគុយឡាន​ តាមផ្ទះ​ តាមផ្លូវជាតិលេខ៥​ ដោយមានការរាយការណ៍ពីម្ចាស់ការ៉ាសធ្វើរថយន្តរបស់ឈ្មោះ តុប វ៉ាន់ដេត ស្ថិតនៅភូមិអន្លង់មាន ឃុំស្នាមព្រះ​ ។
​ ជនសង្ស័យចំនួន០១នាក់​ ៖ ឈ្មោះ ណង ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
​ វត្ថុតាងដកហូតមាន​ :​
១.​ កូនសោសម្រាប់ដោះអាគុយចំនួន២
២.​ ដង្កាប់ ចំនួន០១
៣.​ ទូរស័ព្ទម៉ាក វីវ៉ូ ពណ៌ទឹកក្រូច ចំនួន០១គ្រឿង
​ ៤.​ម៉ូតូ ហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១០ (គ្មានផ្លាកលេខ) ចំនួន១គ្រឿង
៥.​ កាបូបស្ពាយពណ៌ សូកូឡា ចំនួន០១
៦.​ អាគុយ ១៥០ អំពែចំនួន១គ្រាប់
ចំពោះជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីបំពេញនិតិវិធីបញ្ជូនទៅតុលាការ​ ។

មតិយោបល់