ព័ត៌មានជាតិ

ក្រុមចោរជំនាញ​កញ្ចក់រថយន្តក៏លួច​ លួច(កាច់ក)​ ម៉ូតូក៏ចេះ​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន…

ភ្នំពេញ:នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​២២៖៥០នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានចុះល្បាតតាមផ្លូវ​លេខ៦៣កែងផ្លូវលេខ២១៤​ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាព​គាស់យកកញ្ចក់រថយន្តដែលចតទុកចោលបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចកេីតហេតុភ្លាមៗ នឹងបន្តប្រដេញឃាត់បានជនសង្ស័យ០១នាក់ទៀតបាននៅចំណុចផ្លូវលេខ១៩កែងផ្លូវលេខ១៤៨​ ក្នុងសង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ ដែលមានឈ្មោះ៖

១.​ឈ្មោះ​ សេត​ វណ្ណឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ​ ផ្លូវលំ​ ក្នុងសង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២.​ឈ្មោះ​ ថោង​ សុវណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ​ ផ្លូវ​លំ​ ភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

៣.​ឈ្មោះ​ ណាត​ កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ទីកន្លែងស្នាក់នៅផ្ទះជួល​ ផ្លូវ​លំ​ ភូមិ៦ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញយេីងមានការសង្ស័យថាជនសង្ស័យដែលមានឈ្មោះ​ខាងលេីមានការពាក់ព័ន្ធករណីលួចម៉ូតូដែលប្រព្រឹត្តនៅចំនុចមុខផ្ទះលេខ៨៩Eo​ ផ្លូវលេខ២១៤​ ក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ កម្លាំងជំនាញបានបង្ហាញវីឌីអូកាំមេរ៉ាសុវត្ថិភាពឲ្យទៅជនសង្ស័យទាំង០៣នាក់មេីល​ ពេលនោះជនសង្ស័យឈ្មោះ​ សេត​ វណ្ណឌី​ ចង្អុលថាម៉ូតូម៉ាកនិច​ ពណ៌ស​ ដែលមានស្លាកលេខ​ ភ្នំពេញ​ 1JC-6384ពិតជារបស់ខ្លួនឌុបបក្សពួកដែលមានឈ្មោះ​ ញីវ​ មកធ្វេីសកម្មភាពលួចម៉ូតូម៉ាកស៊ុយស៊ូគី​ និច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HG-5904នៅចំណុចខាងលេីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ​ ញីវ​ បានយកម៉ូតូដែលលួចជិះគេចខ្លួនបាត់។

សំភារះដកហូតមាន៖
១.​ ម៉ូតូស៊ុយស៊ូគី​ និច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1JC-6384(របស់ជនសង្ស័យ)។
២.​ ម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1AR-7989(របស់ជនសង្ស័យ)។
៣.កញ្ចក់រថយន្ត១ចំហៀង​ (របស់ជនរងគ្រោះ)

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

មតិយោបល់