ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងសុីសងបៀរឃាត់មនុស្សប្រុសស្រីជាច្រើននាក់យកមកធ្វើកិច្ចសន្យាអប់រំអោយត្រឡប់ទៅផ្ទះវិញ…

ពោធិ៍សាត់:នៅថ្ងៃទី២៧.សីហា.២០២៣ វេលាម៉ោង១៦:១៦នាទី កម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ចុះបង្រ្កាបករណីល្បែងស៊ីសង(បៀ) នៅចំណុចផ្ទះស្រីអួយ ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានមនុស្សចំនួន០៨នាក់ ស្រី០៦នាក់ វត្ថុតាងដកហូតបានបៀចំនួន០៣ហ៊ូរ និងកម្រាលភួយចំនួន១។
-បច្ចុប្បន្នមនុស្សចំនួន០៨នាក់រួមទាំងវត្ថុតាង សមត្ថកិច្ចបានយកធ្វេីកិច្ចសន្យាអប់រំនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រួចឲ្យត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ៕

មតិយោបល់