រតនគិរីៈ អំណាចព្រះអគ្គី បានលេបត្របាក់យករោងចក្រសម្ងួតកៅស៊ូក្រែបមួយកន្លែងទាំងកណ្ដាលថ្ងៃ ប៉ុន្តែទំហំនៃការខាតបង់មិនត្រូវបានម្ចាស់រោងចក្រនោះប្រាប់នោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រសម្ងួតកៅស៊ូក្រែប ស្ថិតក្នុងភូមិសើង ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។
ភ្នាក់ងារ Post News ប្រចាំខេត្តរតនគិរី ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះរោងចក្រសម្ងួតកៅស៊ូក្រែបមួយកន្លែង ដែលផ្ដើមចេញពីឡសម្ងួតក្បែរនោះ ហើយឆេះរាលដាលដល់អគារផ្សេងរបស់រោងចក្រតូចមួយនេះ។ គ្រោះអគ្គិភ័យនេះ បានការអន្តរាគមន៍របស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក២គ្រឿង និងគោយន្តដឹកទឹករបស់ប្រជាពលរដ្ឋមួយគ្រឿង។
ទោះជាយ៉ាងណា ម្ចាស់រោងចក្រខាងលើ មិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឡើយ នៅពេលភ្នាក់ងាររបស់យើងសួរនាំ៕
មតិយោបល់