ព័ត៌មានជាតិ

សមត្ថកិច្ចឆ្មក់បង្រ្កាបទីតាំងប្រមូលផ្តុំប្រព្រឹត្តិគ្រឿង​ញៀនមួយកន្លែងឃា​ត់​ខ្លួនមនុស្សចំនួន០៨នាក់…

បាត់ដំបង:កាលពីយប់ថ្ងៃ​ពុធ៦រោចខែស្រាពណ៍ឆ្នាំថោះបញ្ច​ស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោ ង២០និង០០នាទីនៅចំណុចភូមិចំការ សំ​រោងសង្កាត់ចំការសំរោង ក្រុងបា​ត់ដំបង ខេត្តបាត់​ដំបងអនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័​យនគរបាល​ប្រឆាំងគ្រឿង​ បានដឹកនាំកម្លាំងក្នុងការិ​យាល័យ ចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក​សម្រាប់ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណ៏ ក្នុងបទល្មើសជាក់​ស្ដែង និងឃាត់​ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ទៀប ហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះថា គូកចេង ភេទប្រុស អាយុ២៨ឆ្នាំ មានទី​លំនៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។
៣-ឈ្មោះ ជី ឡឹប​ ភេទប្រុស អាយុ​២​៦ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់​ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះចាន់ វង្សជីរ៉ា ភេទប្រុស អា​ យុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកម​ហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះ គន់ សុភ័ក្រ ភេទប្រុស អា យុ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ គឹម លីហេងភេទប្រុស អា យុ ៣៥ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ។
៧-ឈ្មោះ វួច ហុង ភេទប្រុស អាយុ​២៦ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៨-ឈ្មោះ ឡុង ឆៃលាង ភេទប្រុស អា យុ៣០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោងក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETA​MINE) ចំនួន ០៤ថង់ ទម្ងន់ ២៣,​៣៣​ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទ អិចស្តាស៊ី (MD​MA) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥​៦​ក្រាម
-ទូរស័ព្ទដៃចំនួន ១៣គ្រឿង
-សំបកថង់ប្រើប្រាស់ថ្នាំញៀនរូចមួយ ចំនួន
-លោហៈធាតុពណ៌ប្រាក់ជា (ខ្សែកចំនួន០១​ខ្សែ,​ចិញ្ចៀនចំនួន ០១ វង់ ,កងដៃចំនួន ០១ មានដាំត្បូង)
-Speaker ចំនួន ០១គ្រឿង ភ្លើងវិលចំនួន០២គ្រឿង
-ម៉ូតូចំនួន ០៤គ្រឿង
-រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX330។

ពេលនេះនគរបាលកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តទៅតាមផ្លូវច្បាប់ហេីយ៕

មតិយោបល់