ព័ត៌មានជាតិ

សប្បុរសជន ០២រូប ផ្តល់ថវិកា១.៥០០ដុល្លារ ឲ្យប្រពន្ធជនសង្ស័យប្លន់ទូរស័ព្ទនៅទួលគោក សងផ្តាច់ធនាគារ

ភ្នំពេញៈ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការរាជធានីភ្នំពេញបានជួយឧបត្ថម្ភថវិកា ៥លានរៀល និងសម្ភារៈជាច្រើនទៀតដល់ប្អូនស្រី ជាភរិយារបស់ចោរប្លន់ទូរស័ព្ទ ដែលបានសម្លាប់ខ្លួនឯងពេលអាវុធហត្ថរាជធានីភ្នំពេញហ៊ុព័ទ្ធជាប់ ក្រោយមករឿងកំសត់របស់ប្អូនស្រី ត្រូវបានទទួលការអាណិតអាសូរពីប្រជាជន មហាជន ជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានោះដែរ មានសប្បុរសជនពីររូប គឺលោក ហេង ឡាលីន និង លោក កែវ ចំរើន បានដឹងព័ត៌មានថា ប្អូនស្រីនៅជំពាក់បំណុលធនាគារហត្ថាកសិករចំនួន ១.៣៦០ដុល្លារ ហើយប្អូនស្រីបានចូលទៅជួបធនាគារសុំការបន្ធូរបន្ថយមកត្រឹមតែ១.០០០ដុល្លា ដើម្បីរកលុយសង តែខាងធនាគារមិនព្រម បានត្រឹមតែជួយសម្រួលបន្ថែមកាលកំណត់ឲ្យសងយូរជាងមុន ហើយការបន្ធូរបន្ថយនេះក៏ធ្វើឲ្យការប្រាក់កើនឡើងច្រើនជាងមុនដែរ ឃើញដូច្នោះសប្បុរសជនទាំងពីរនាក់ បានចូលរួមបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ចំនួន១.៥០០ដុល្លារ តាមរយៈលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់ប្អូនស្រី ដើម្បីសងផ្តាច់បំណុលធនាគារហត្ថាកសិករនោះតែម្តង។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រសាសន៍ប្រាប់ដល់ប្អូនស្រីថា ថវិកាដែលសប្បុរសជនទាំងពីរខាងលើ ជូនប្អូនស្រីនេះ គឺសម្រាប់សងផ្តាច់បំណុលធនាគារ រីឯបំណុលឯកជន ដែលគ្រួសារប្អូនស្រីនៅជំពាក់ជាង៦.០០០ដុល្លារ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកទឹកចិត្តប្អូនស្រី ឲ្យទៅសុំក្តីមេត្តា ពីម្ចាស់បំណុល ដើម្បីសុំការពន្យាពេលសង និងឲ្យប្អូនស្រីយកថវិកា ដែលលោកបានផ្តល់ជូន ទៅធ្វើជាទុនរកស៊ី ដើម្បីដោះសងបំណុលគេ បណ្តើរៗតាមលទ្ធភាព៕

photo_2016-08-22_20-42-00photo_2016-08-22_20-42-14photo_2016-08-22_20-42-19photo_2016-08-22_20-42-25photo_2016-08-22_20-42-29photo_2016-08-22_20-42-34

មតិយោបល់