ព័ត៌មានជាតិ

ក្រុមក្មេងទំនើងមានរហ័សនាមPTBដែលតែងតែបង្ហោះម៉ូតូតាមផ្លូវលេខ២១ នៅស្រុកកោះធំត្រូវសមត្ថកិច្ចកោះហៅយកមកអប់រំ…

កណ្តាល:ដោយអនុវត្តតាមបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបករណី ក្មេងទំ.នើ.ង (ប.ង្ហោះម៉ូតូតាមផ្លូវសាធារណ:)
-កើតហេតុ: កាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៥.៣០នាទី។
-ចំណុច: មុខវត្តកំពង់សំបួរ ស្ថិតនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ក្រុមក្មេងទំ.នើ.ងចំនួន០៦នាក់
១/ឈ្មោះ ជាវ មិនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល
+មុខរបរ: (កសិករ)
២/ឈ្មោះ ស៊ន គីមសាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល
+មុខរបរ:(កសិករ)
៣/ឈ្មោះ សារឿន សម្បត្តិ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
+មុខរបរ:(កសិករ)
៤/ឈ្មោះ ផល លាងសេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
+មុខរបរ:(កសិករ)
៥/ឈ្មោះ ពិសិដ្ឋ វ៉ាន់ឆេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
+មុខរបរ:(សិស្ស)
៦/ឈ្មោះ ប៉ូ ដាដា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
+មុខរបរ:(កសិករ)
វត្ថុតាងចា.ប់យកមាន
១/ម៉ូតូហុងដាសង់C125 ពណ៌ខ្មៅ ស៊េរី២០២២ មានស្លាកលេខ ភ្នំពេញ 1JS.6772
២/ម៉ូតូស៊ុយស៊ូគី និច ពណ៌ស លាយលឿ មានស្លាកលេខ1R.1458
_ដែលជាមធ្យោបាយជិះធ្វើសកម្មភាពប..ង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ:ហើយត្រូវបានសមត្ថកិច្ចឃា..ត់យកមកអប់រំនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។
សភាពរឿងហេតុ
ក្រោយពីទទួលបទបញ្ជាពីលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចង្អុលដឹកនាំពីលោកឧត្តមសេនិយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រ..ហ្ម.ទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំកម្លាំងជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំណុះ
ធ្វើការស្រា.វជ្រា.វស្វែងរកមុ.ខសញ្ញាក្មេងទំ.នើងដែលបានធ្វើសកម្មភាពប..ង្ហោះម៉ូ.តូតាមដងផ្លូវជាតិលេខ២១ ទូទាំងស្រុកកោះធំ។

លុះនៅព្រឹកថ្ងៃទី១៣ ខែកញ្ ញាឆ្នាំ២០២៣ វេលាម៉ោង០៨.០០នាទី សមត្ថកិច្ចជំនាញស្រុកកោះធំ បានសហកាគ្នាជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ បាននាំយកក្រុមក្មេងទំនើងដែលមានរហ័សនាម (PTB ) (ហៅពោធិបាន) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គ្រឿង មានម៉ាកស៊ុយស៊ូគីនិចចំនួន០២គ្រឿងនិងម៉ាកហុងដាសង់C125ចំនួន០១គ្រឿង ដោយបាននាំគ្នាជិះប..ង្ហោះម៉ូតូនៅតាមដងផ្លូវជាតិលេខ២១ នៅចំណុចមុខវត្តកំពង់សំបួរនិងនៅលើស្ពានឆ្លងទន្លេរបាសាក់ស្រុកកោះធំ នៅពេលធ្វើសកម្មភាពប.ង្ហោះម៉ូតូពួកគេបាននាំគ្នាថតរូបភាពវិដេអូតាមរយ:ទូរសព្ទ័ហើយយកមកប..ង្ហោះនៅតាមបណ្តាញសង្គមFacebook Tik Tok ជាការកម្សាន្តលេងសប្បាយរបស់ពួកគេ ធ្វើឲ្យប៉ះពាល់និងខូចសណ្តាប់ធ្នាប់សាធារណ:តាមដងផ្លូវជាតិ និងខុសច្បាប់ចរាចរណ៍ផ្លូវគោក ហើយនឹងអាចមានគ្រោះ..ថ្នាក់ដល់អា..យុជី..វិតទៀតផង។

ក្រោយពីសាកសួរនាំរួចសមត្ថកិច្ចជំនាញស្រុកកោះធំ បានសហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ដោយបានកោះហៅអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំ..នើងទាំងអស់នោះមកធ្វើការណែនាំនិងអប់រំ ធ្វើលិខិតកិច្ចសន្យាធានា ដើម្បីនាំយកកូនៗ របស់គាត់ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ។

មតិយោបល់