ស្ថាប័នវិភាគ Gartner បានឲ្យដឹងថា តួលេខនៃការលក់នូវ PC នឹងត្រូវធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំ ២០១៥ ដោយ Tablet ជាអ្នកវាយលុក។
ចាប់តាំងពីវត្តមាន Tablet ចេញមុខមក ទីផ្សារកុំព្យូទ័របានធ្លាក់ចុះបន្តិចម្ដងៗ ដែលជាក្ដីបារម្ភចំពោះបណ្ដាក្រុមហ៊ុនផលិតកុំព្យូទ័រ។ Gartner បានវិភាគថា នៅក្នុងឆ្នាំ ២០១៥ ផ្ទាំងពពកខ្មៅនឹងគ្រប់ដណ្ដប់លើទីផ្សារកុំព្យូទ័រ ដោយផ្ទាំងពពកនោះជា Tablet។
ត្បិតតែតម្រូវការកុំព្យូទ័រនៅតែមាន ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួន មានបោះបង់គោលបំណងក្នុងការទិញកុំព្យូទ័រថ្មី មនុស្សភាគច្រើនបានគិតថា ពួកគាត់មិនចាំបាច់មានកុំព្យូទ័រក៏បានដែរ ព្រោះថា មាន Tablet មួយវាគ្រប់គ្រាន់សម្រាប់គាត់ណាស់ទៅហើយ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា នៅតាមសាលារៀន និងស្ថាប័នមួយចំនួនបានប្រើប្រាស់នូវ Tablet ជំនួសឲ្យកុំព្យូទ័រ ជាក់ស្ដែងដូចជាសាលាធំៗមួយចំនួននៅសហរដ្ឋអាមេរិកបានទិញ Tablet បំពាក់នៅតាមថ្នាក់រៀន និងផ្ដល់ជូនសាស្ត្រា សម្រាប់ធ្វើការស្រាវជ្រាវជំនួសការប្រើកុំព្យូទ័រ។
គួរបញ្ជាក់ផងដែរថ បច្ចុប្បន្ន Tablet ដែលកំពុងតែមានប្រជាប្រិយភាពជាងគេគឺ Tablet ដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android និង iOS ចំណែង Windows ទើបតែចាប់ផ្ដើមមានទីផ្សារបណ្ដើរៗប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់