ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីកាច់បំបែកសោរកម៉ូតូ នៅស្រុកបាធាយ…

កំពង់ចាម:ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី មានករណីលួចដោយមានស្ថានទម្ងន់ទោស (កាច់បំបែកសោរ-កម៉ូតូ) កើតឡើងនៅត្រង់ចំណុចទំនប់ប្រកើនខាងលិចភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីខាងលើនេះត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ព្រាប ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់លោក ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ លទ្ធផលនៃការបង្រ្កាបករណីខាងលើនេះ គឺបានចូលរួមសហការពី បងប្អូនប្រជាពលរដ្ឋល្អ ជាពិសេសកម្លាំងប្រជាការពាររបស់យើងដែលបានជួយយ៉ាងសកម្មក្នុងការដេញប៉ផាប់ចាប់ពភីង រហូតដល់ចាប់ជនសង្ស័យបានដោយជោគជ័យ។ ហើយក៏ចូលរួមសោកស្តាយ នូវការខូចខាតម៉ូតូដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់កម្លាំងប្រជាការពារយើងម្នាក់ ដែលត្រូវជនសង្ស័យបើកបំបុកធ្វើឲ្យខូចខាតយ៉ាងដំណំ។

មតិយោបល់