ភ្នំពេញ:កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០:៣០នាទីរំលងអាធ្រាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីលួច (កាបូបស្ពាយ និងទូរស័ព្ទដៃ)។
ជនសង្ស័យឈ្មោះ ចិត សារី ហៅរ៉ូ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ កាបូបស្ពាយ ពណ៌ខ្មៅ និង ទូរសព្ទម៉ាក samsung s21។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋផ្សារកណ្តាលទី១ បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់៕
មតិយោបល់