(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានប្រកាសថានឹងហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បានបញ្ជាក់ថាការហាមឃាត់ខាងលើនឹងមានរយៈពេលបណ្ដោះអាសន្ន ១៤ថ្ងៃ ហើយក្នុងរយៈពេលនេះក្រុមមន្ត្រីអ៉ីស្រាអែលនឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកឱ្យ ឃើញថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬក៏យ៉ាងណា។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបំប្លែងថ្មី Omicron គឺជាវីរុសគួរឱ្យបារម្ភ ហើយការសម្រេចចិត្តខាងលើបានឱ្យអ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបិទព្រំដែនទាំងស្រុង ជាមួយការអនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងក្នុងនោះរួមមានទាំងការប្រើប្រាស់បច្ចេកវិទ្យាតាម ដានទូរស័ព្ទដៃរបស់ក្រុមភេរវករ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មីផងដែរ៕
ប្រភព៖ Reuters
មតិយោបល់