តាកែវ:ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយលោកវរសេនីយ៍ទោ ហៀម ស្រីម និងលោកអនុសេនីយ៍ឯក ខន សុខលាង អធិការរងនគរបាលស្រុក ដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច ស្រីមុំ (ហៅអូន) ភេទស្រី អាយុ៦៧ឆ្នាំ (ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម) មានលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១៤ និង ២១ នាទីថ្ងៃសុក្រ៨កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២៣ បន្ទាប់មកសមត្ថកិច្ចយើងឆែកឆេររកឃើញមានម្សៅក្រាមថ្លាពណ៌ ស ចំនួន៩កញ្ចប់តូច ,និង ១ កញ្ចប់ធំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមថ្លាពណ៌ស (គ្រឿងញៀន ) ពិតជារបស់ខ្លួនពិតប្រាកដ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ។
ព័ត៌មានជាតិ
មតិយោបល់