ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរសព្ទប្រជាពលរដ្ឋ នៅស្រុកព្រៃកប្បាស…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖​ ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ស្ថិតក្នុងភូមិបាយន ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(ឆក់ទូរស័ព្ទ) កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក(Redmi) របស់ជនរងគ្រោះឈ្មោះ​ ណៃ តុលា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។
ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញ អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​អង្កាញ់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានធ្វើការស្រាវជ្រាវដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងយើងឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ​ សុខ ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ​ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន​ កម្លាំងយេីងកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដេីម្បីអនុវត្តតាមនីតិវិធី រួមទាំងវត្ថុតាង៖ ទូរសព្ទរដៃ០១គ្រឿង របស់ជនរងគ្រោះ និងម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1-CR 0224 យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអរគុណ!

មតិយោបល់