ព័ត៌មានជាតិ

ខឹងជនរងគ្រោះរអ៊ូច្រើនថែមទាំងមិនអោយខ្លួនហូបបាយជនសង្ស័យយកដាវកាប់បណ្តាលអោយដេរចំនួន៥ថ្នេរត្រូវសមត្ថកិច្ចឃាត់…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកលើកដែកបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍៧រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៣

-ស្តីពីករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ថ្ងៃទី២០-០៩-២០២៣ វេលាម៉ោង២០និង​០០នាទី
-ចំណុច ៖ ផ្លូវរទេះ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

*ជនរងគ្រោះចំនួន០១ នាក់៖
១-ឈ្មោះ ចក់ អូន ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

*ជនសង្ស័យចំនួន​០១នាក់៖
១-ឈ្មោះ យៀក វី ហៅ(ចយ) ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។​

  • វត្ថុតាងចាប់យក៖គ្មាន
    *សភាពរឿងហេតុ៖
    -មុនពេលកើតហេតុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង២០ និង០០ នាទី ឈ្មោះ ចក់ អូន ភេទស្រី បានដើរពីចំណុចផ្លូវរទេះស្ថិតក្នុងភូមិអំពិលទឹក ទៅកន្លែងចតទូក រួចដើរឡើងជិះទូក បំរ៉ុងធ្វើដំណើរ ទៅផ្ទះក្រោយភូមិដែលលិចទឹក ស្រាប់តែឈ្មោះ វី ហៅ​(ចយ) យា ដាវកាប់ពីក្រោយ ហើយជនរង​គ្រោះងាកឃើញគេចត្រូវចុងដាវ ចំចិញ្ចើម ខាង​ឆ្វេងបណ្តាលឲ្យដាច់របួសដេរចំនួន០៥​ថ្នេរ បន្ទាប់ពីកើតហេតុរួច ឈ្មោះ វី ហៅ(ចយ)បានគេចខ្លួនបាត់។
    -កន្លងមកឈ្មោះ វី ហៅ(ចយ)ធ្លាប់បានលួចទូក ស្មាច់ចំនួន០១គ្រឿងនិងម៉ាស៊ីនចំនួន០១​គ្រឿង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ តែត្រូវម្ចាស់ទូករកឃើញវិញ។
    +លុះព្រឹកថ្ងៃទី២១ ខែឆ្នាំ ដដែល ឈ្មោះ ចក់ អូន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកពង់ភ្នំ ក្រោយពីទទួលបណ្តឹងភ្លាម ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានរាយការណ៍ ទៅផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកលើកដែក នឹងបានសហការចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ យៀក វី ហៅ(ចយ) ក៏បាននាំជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកលើកដែកតែម្ដង។

-តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖
ខ្លួនបានខឹងឈ្មោះ ចក់ អូន ដែលបានរអ៊ូច្រើន ថែមទាំងមិនឲ្យខ្លួនស៊ីបាយ ដោយពេលនោះខ្លួនមកពីធ្វើការលីជី ហត់ផង ក៏ខឹងរួចក៏បានយកដាវទៅកាបជន​រង​គ្រោះដែលជានាក់ជិតខាង ពិតប្រាកដមែន។

*បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនិតិវិធី ។

មតិយោបល់