អ្នកសិល្បៈដែលមកពីសាលាសិល្បៈ Estonian គឺលោក Kati Karmin បានបង្កើតនូវគ្រឿងសង្ហារឹមដែលធ្វើឡើងពីសំណល់គ្រាប់បែករបស់នាវាដែលគេប្រើប្រាស់តាំងពីសម័យសង្គ្រាមលោកលើកទី ២ ។
ក្នុងការកែច្នៃឲ្យចេញ នូវផលិតផលថ្មីនេះ លោកបានយកគ្រាប់បែកដែលជាសំណល់របស់នាវា យកមកបង្កើតចេញជា ធ្នើរដាក់សៀវភៅ តុ កៅអី និងរទេះរុញបានយ៉ាងស្អាតទៀតផង ។សម្រាប់ផលិតផលកែច្នៃនេះ លោកបានប្រាប់ឲ្យដឹងដែរថា គាត់មិនបានយកវាធ្វើជាអាជីវកម្មនោះទេ តែលោកបង្កើតឡើងដើម្បីជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់លោកតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់