ព័ត៌មានជាតិ

ករណីបុរស២នាក់លង់ទឹកបណ្តាលអោយស្លាប់ នៅស្រុកថ្មបាំង…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣
វេលាម៉ោង១និង២៧នាទីយប់ មានករណីមនុស្សស្លាប់០២នាក់ប្រុស នៅក្នុងទឹកនៅចំណុចទឹកស្ទឹង(ជំរំសត្វភេ)ស្ថិតក្នុង
ភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ជនរងគ្រោះមានឈ្មោះ​ ៖
១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។
យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពី
លោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិរដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា:
សាកសព០១ពាក់ខោកាបូយជើងវែង អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់នាឡិកាជ័រពណ៍ខ្មៅ)សាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៍គគី អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៍ស)
លើសាកសព
-សពទី១ ឃើញមានហូរឈាមតាមច្រមុះ ពណ៍ក្រហមផ្កាឈូក
-សពទី២ មានឈាមហូរតាមច្រមុះនិងមាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង
មួយកន្លែង ក្រៅពីនោះពុំមានអ្វីគួរឲកត់សម្គាល់ឡើយ។
តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។
ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិ្តមកទទួលយក។

មតិយោបល់