ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់ករណីខុសច្បាប់នូវសារធាតុញៀន…

បាត់ដំបង:នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​វេលា​ ម៉ោង១២​និង​៣០នាទីនៅចំ​ណុច ភូមិដំណាក់កកោះ ឃុំគាស់​ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់​ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបា​ត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀន ០១​ករ​ណី ក្នុងបទ​ល្មើ​សជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ឈ្មោះ សុឺង ធីថាន់ ហៅ ធិន ភេទស្រីអាយុ៤៦ ឆ្នាំ មានទីលំ​នៅ​ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់​ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន​០២​ថង់ សង្ស័យមានសារ​ធាតុញៀន
-កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។

ក្រោយធ្វើការសាកសួររួចសមត្ថកិច្ចកំពុងកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី​ច្បាប់៕

មតិយោបល់