ព័ត៌មានជាតិ

ករណីក្មេងស្រីៗទំនើងជាសិស្សសាលាមួយក្រុមដែលបានធ្វើសកម្មភាពវាយតប់គ្នា ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្តាយ…

ឧត្តរមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសំរោងបានឲ្យដឹងថា ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២៣ ​វេលាម៉ោង ៩៖០០នាទី ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ដោយ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានធ្វើការអប់រំក្មេងៗជាសិស្សសាលាស្រីទំនើង ១ក្រុម មានគ្នា ០៤ នាក់ ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក
សូមបញ្ជាក់ថា៖ នៅថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២៣ ​វេលាម៉ោង ១៥៖០០នាទី ក្រោយពីបានឃើញ ឃ្លីបវីដេអូក្មេងៗស្រីៗទំនើង១ក្រុម បានធ្វើសកម្មភាពវាយគ្នា រួចបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ មានករណីនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណ:ពេលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុប ចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖
+ទី១. ឈ្មោះ យ៉ុង់ ម៉ានី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់)។
+ ទី២. ឈ្មោះ ឡាំ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់)។
+ ទី៣. ឈ្មោះ ភាព រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្សពួកជនដៃដល់)។
+ ទី៤. ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ)។

បន្ទាប់ពីបានធ្វើកំណត់ហេតុស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (យ៉ុង ម៉ានី និង ឡាំ សុតី) បានឆ្លើយសារភាពថា៖ ពួកគេទាំងពីរនាក់ ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន៕

មតិយោបល់