កំពង់ឆ្នាំងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយទទួលបានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅវាលខ្សាច់ស ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ទំនិញដែលយើងដុតកម្ទេចចោលទាំងនោះ រួមមាន ៖ ទឹកក្រូចកូកា ចំនួន ៤៥៣ ដបស្មើនិង ២៥៥,៦ គីឡូក្រាម, ទឹកក្រូចហ្វាន់តា ចំនួន ៧៧២ ដប ស្មើនិង ៥០៣,៨ គីឡូក្រាម, ទឹកក្រូចហ្វាន់តា ចំនួន ៣៤២ កំប៉ុង ស្មើនឹង ១០៤,៣ គីឡូក្រាម,ទឹកផ្លែឈើចំរុះ ចំនួន ៥១២ ដបស្មើនឹង ១៧២,៨ គីឡូក្រាម,ទឹកសណ្តែក K.D ចំនួន ៦៦៨ ដប ស្មើនឹង ២៣៤ គីឡូក្រាម,ភេសជ្ជៈសាម៉ូរ៉ៃ ចំនួន ៣៧២ ដប ស្មើនឹង ១៨៦ គីឡូក្រាម,ភេសជ្ជៈអាក្វរៀ ចំនួន ២០៩ កំប៉ុង ស្មើនឹង ៨៣,៦ គីឡូក្រាម,ភេសជ្ជៈ វីតា៥០០ ចំនួន ៨៤០ កំប៉ុង ស្មើនឹង ២៥២ គីឡូក្រាម,ភេសជ្ជៈ wurk ចំនួន ២៤០ កំប៉ុង ស្មើនឹង ៧២ គីឡូក្រាម,នំចំរុះ ចំនួន ៦៤ កញ្ចប់ ស្មើនឹង ៤,៨ គីឡូក្រាមនិងទឹកដោះគោខាប់ ចំនួន ៩៤ កំប៉ុង ស្មើនឹង ១៦,៩៨ គីឡូក្រាម។
សរុប៤,៥៦៦ p’kgs = ១,៨៨៥.៨៨ kgs ។
ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យតម្លៃប្រេងតាមបណ្តាស្ថានីយចំនួន ០៤ ទីតាំង ដោយសង្កេតឃើញថាបណ្តាស្ថានីយទាំងនោះ បានដាក់លក់ប្រេងត្រឹមត្រូវតាមតម្លៃដែលកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨៕
មតិយោបល់