ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅខណ្ឌកំបូល…

ភ្នំពេញ:នៅវេលាម៉ោង០៧ៈ២០នាទី ថ្ងៃទី០៥.១០.២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង០១លើករវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
+ភាគីម៉ូតូ ម៉ាកហុងដាC125ព៌ណខ្មៅពាក់ស្លាកលេខព្រៃវែង 1U-6038 បើកបរដោយឈ្មោះ សើរ ថាវី ភេទស្រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។
+ភាគីរថយន្ត ប្រភេទរថយន្តកូរ៉េដឹកទំនិញពាក់ស្លាកលេខភ្នំពេញ3D-1305(អ្នកបើកបរឃាត់ខ្លួនបាន)។បច្ចុប្បន្នរថយន្តនិងម៉តូត្រូវបាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុក។ចំណែកសពជនរងគ្រោះប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់