បាត់ដំបង:កាលពីថ្ងៃទី០៨ខែ តុលាឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីព្រឹក ក្នុងបរិវេណវត្តពោធិ៍រាម នៅចំណុចក្រុម ទី ១៨ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុក មោងឫស្សី ខេត្តបាត់ដំបង មានអំពើហិ-ង្សាប្រព្រឹត្តដោយ សហព័ន្ធ ឬ អនីតិសង្វាសជន មួយបានកើតឡើងបង្កដោយប្ដីឈ្មោះ ង៉ាន់ ផៃ អាយុ៤៣ឆ្នាំ រស់នៅភូមិកន្សៃយបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ប្រដាប់ដោយប៉ែ-ល(ដងឈើ ផ្លែដែក) បានធ្វើសកម្មភាពវាយទៅ លើប្រពន្ធ ឈ្មោះ អែង មេង អា យុ ៣៥ឆ្នាំ (រស់នៅជាមួយគ្នា) ចំ ក្បាលពីលើបណ្តាលឱ្យរងរបួសមធ្យម មូលហេតុខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកស៊ីស្រវឹងរាល់ថ្ងៃ។
ពេលកេីតហេតុភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ហេីយព័ត៌មាននេះត្រូវបានដឹងដល់សមត្ថកិច្ចនគរបាល និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ លោកវរសេនីឯក ស គឹមឡុងអធិការ នគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងបានចុះធ្វើការស្រាវជ្រាវនិងធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ាន ផៃ ភេទប្រុស អាយុ៤៣ឆ្នាំ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វេីការសាកសួរ។
ពេលនេះនគរបាលស្រុករៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់