ព័ត៌មានជាតិ

មិនដឹងប្រញាប់ទៅណា! ហាយឡែនឌ័រ ពន្លះម៉ូតូអែវល្លែត ស្លាប់៣នាក់យ៉ាងរន្ធត់!

ព្រះសីហនុៈ មនុស្ស៣នាក់បានស្លាប់ ខណៈដែលត្រូវរថយន្តហាយឡែនឌ័រ​ បើកបុកជាមួយនឹងម៉ូតូអែវល្លែតពេញទំហឹង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មុខរោងចក្របារីស៊ីហ្គា ចន្លោះគីឡូម៉ែត្រ១៩៨-១៩៩ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តហាយឡែនឌ័រ ពណ៌ក្រហម ស្លាកលេខ 2AK -9050 ជិះពីព្រះសីហនុទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ក៏បុកម៉ូតូម៉ាកអែវល្លែត កំពុងជិះដោយបុរស៣នាក់ពេញទំហឹង ស្លាប់ទាំង៣នាក់តែម្តង៕

មតិយោបល់