ភ្នំពេញៈ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោក ប៉ាង លីដា អភិបាលរងនៃសាលាខណ្ឌទួលគោក និង លោក ស៊ឹម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក រួមជាមួយនាយប៉ុស្តិ៍អាជ្ញាធរសង្កាត់ភូមិ បានយកដីកាកោះឲ្យចូលខ្លួនរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ មកបិទនៅខាងមុខផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយក្នុងដីកានោះ កោះហៅលោក កឹម សុខា ចូលសវនាការនៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង៨និង៣០នាទីព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារនៅក្នុងសវនាការ ហើយដីកាកោះឲ្យចូលខ្លួនរឿងព្រហ្មទណ្ឌលេខ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦៕
https://youtu.be/pUIN61pS9Zw
មតិយោបល់