ការមករដូវដំបូងបញ្ជាក់ថា មនុស្សស្រីពេញវ័យក្រមុំ ហើយរាងកាយនឹងចាប់ផ្តើមផ្លាស់ប្តូរខុសពីមុន។ នៅក្នុងពេលនេះមនុស្សស្រីមានអ័រម៉ូនពីរធំៗ គឺអ័រម៉ូន estrogen និងអ័រម៉ូន progesterone ដែលដើរតួនាទីរៀបចំខ្លួនប្រាណ ជាពិសេសស្បូន ដើម្បីទទួលយកកោសិកាស៊ុត ក្រោមមកអភិវឌ្ឍទៅជាទារក។
ប៉ុន្តែមានសកម្មភាពមួយចំនួន ដែលនារីគ្រប់រូបគួរតែចៀសវាងក្នុងពេលមករដូវ ព្រោះវាអាចបណ្តោលឲ្យប៉ះពាល់ដល់សុខភាព។
រំលងអាហារ
នៅពេលមករដូវ មនុស្សស្រីនឹងបាត់បង់ឈាមច្រើន ដូច្នេះអ្នកត្រូវញ៉ាំអាហារដើម្បីជំរុញថាមពលឡើងវិញ។
ឆាប់ធ្វើការងារ
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់នៅក្នុងពោះ ឬខ្នង អ្នកពុំគួរប្រឹងធ្វើកិច្ចផ្សេងៗនោះឡើយ ព្រោះវាអាចបង្កឲ្យឈឺចាប់កាន់តែធ្ងន់។
ញ៉ាំអាហារដែលងាយចម្អិនភ្លាមៗ
មនុស្សគ្រប់រូបចូលចិត្តបរិភោគអាហារណាដែលចម្អិនលឿននៅពេលព្រឹកដូចជា មីកញ្ចប់ សាំងវ៉ិច ឬនំប៉័ង…ជាដើម។ ត្បិតវាតែឆ្ងាញ់ ហើយឆាប់បានញ៉ាំ ប៉ុន្តែវាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលរាងកាយកំពុងតែចុះខ្សោយត្រូវការឡើយ។
ផឹកទឹកត្រជាក់
ខណៈនេះ អ្នកមិនគួរទទួលទានទឹកត្រជាក់(ទឹកក្លាសេ)នោះទេ ព្រោះឈាមរដូវអាចកកជាប់នៅតាមជញ្ជាំងនៃស្បូន ហើយបន្ទាប់ពីរយៈពេល ៥ ទៅ ១០ឆ្នាំ វាអាចបង្កឲ្យមានជំងឺមហារីកសរីរាង្គបន្តពូជបាន៕
មតិយោបល់