ចិន៖ បើទោះបីជាមិនទាន់មានប្រភពព័ត៌មានច្បាស់ការក្ដី ប៉ុន្តែ iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅដើមខែកញ្ញា ពោលគឺនៅសប្ដាហ៍ក្រោយ ដោយក្នុងនោះ ក្រុមហ៊ុន Apple បានត្រឹម iPhone ថ្មី ជាង ៧០លានគ្រឿងបម្រុងទុកលក់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៦។
សារព័ត៌មាន DigiTimes បានចេញផ្សាយដោយស្រង់សំដីរបស់បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានត្រៀម iPhone ថ្មី ចំនួន ៧៤លានគ្រឿងទុកសម្រាប់លក់នៅចុងឆ្នាំនេះ ប៉ុន្តែតួលេខនេះ បើធៀបនឹងឆ្នាំមុន នៅតិចជាង ១០លានគ្រឿង។
ប៉ុន្មានថ្ងៃមុននេះ មានលេចឮព័ត៌មានចុងក្រោយថា iPhone ថ្មី មានបញ្ហាធំៗចំនួន ២គឺទីមួយបញ្ហារន្ធដោតកាស អាចនឹងជ្រាបទឹក និងមួយទៀតគឺបញ្ហាកាមេរ៉ាភ្លោះ ព្រោះទាំងពីរចំណុចនេះ Apple ពុំធ្លាប់មានបទសោធន៍ឡើយ៕
មតិយោបល់