ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២នាក់ករណីធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវជាតិលេខ៣ នៅស្រុកបាទី…

តាកែវ:ប្រភពយោងតាមផេកកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ថ្ងៃច័ន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣

ដោយទទួលបានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង ម៉ារ៉ាដា មេបញ្ជាការស្រុក បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ដែលកំពុងធ្វើសកម្មភាពភាពបង្ហោះម៉ូតូជាក់ស្តែង តាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្មេងទំនើងទាំង០២នាក់មានឈ្មោះ ៖
១-ឈ្មោះ រិន កុលបុត្រ ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
២-ឈ្មោះ បាវ សុខលៀប ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងដកហូតម៉ូតូបានមួយគ្រឿងម៉ាកC125 ពណ៌ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S 6645។
បន្ទាប់ពីមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងឯកឧត្តមព្រះរាជអជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងយើងធ្វើការអប់រំណែនាំធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលមកធានាដល់ក្មេងទំនើងទាំងពីរវិលត្រលប់ទៅលំនៅដ្ឋានវិញ ។

មតិយោបល់