ព័ត៌មានជាតិ

ជនសង្ស័យឆក់ទូរសព្ទ័មិនបានខឹងយកដុំថ្មគប់ក្បាលកូនជនរងគ្រោះអាយុ១៣ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(ឆក់ទូរស័ព្ទដៃពីកូនប្រុសរបស់ជនរងគ្រោះមិនបានសម្រេចរួចយកដុំថ្មគប់ក្បាលកូនជនរងគ្រោះអាយុ១៣ឆ្នាំបណ្ដាលឲ្យរងរបួសក្បាលចំហៀងស្ដាំរបួសធ្ងន់)

-ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា(ឆក់ទូរស័ព្ទដៃពីកូនប្រុសរបស់ជនរងគ្រោះមិនបានសម្រេចរួចយកដុំថ្មគប់ក្បាលកូនជនរងគ្រោះអាយុ១៣ឆ្នាំបណ្ដាលឲ្យរងរបួសក្បាលចំហៀងស្ដាំរបួសធ្ងន់) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចផ្លូវមាត់ប្រឡាយទឹកស្អុយបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

-ជនសង្ស័យឈ្មោះ ណុវ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន) ជនសង្ស័យរងរបួសស្នាម: របួសលើបបូរខាងស្ដាំ និងរបួសស្មងជើងខាងឆ្វេង (ដោយសារប្រជាពលរដ្ឋចាប់វាយនៅពេលដេញចាប់ប្រផាប់ប្រភីង ។

-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់