ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងង់ទោស(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧.៣០នាទី នៅចំណុចផ្ទះលក់ចាប់ហួយ ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ ពេជ្រ ច័ន្ទមន្នីលីយ៉ា ហៅ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Iphone 11 ពណ៌ស្វាយ ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
មតិយោបល់