ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក្មេងទំនើង២ក្រុមធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នា នៅក្រុងបាវិត…

ស្វាយរៀង:ដោយ​អនុវត្តន៍តាម​បទ​បញ្ជា​ដ៏ម៉ឺងម៉ាត់ របស់​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរ:​ ស្នង​ការ​នគរបាល​បាល​ខេត្ត​ ​ក្នុងការចូលរួមទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ​ ភូមិ-ឃុំ/សង្កាត់​មាន​សុវត្ថិភាព នៅយប់ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចេញល្បាត ចល័ត​​នៅក្នុងមូលដ្ឋាន បាន​ប្រទះ​ឃេីញក្មេង​ទំនេីងចំនួន​​ ០២​ក្រុម​ កំពុងធ្វើសកម្មភាពជិះម៉ូតូដេញកាប់​គ្នា​ ក្នុងភូមិសាស្ត្រ​ភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត ភ្លាម​ៗ នោះ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បាន​ឃាត់​ខ្លួនក្រុមក្មេងទំនើងបានចំនួន​ ០៩នាក់​ ប្រុស ព្រមទាំងដក​ហូតវត្ថុតាងរួមមាន ​ម៉ូតូ ០៣គ្រឿង​ និងដាវ​ ០២ដេីម​។ ​

បច្ចុប្បន្ន ក្មេងទំនើងត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បន្តតាមនីតិវិធីច្បាប់។

មតិយោបល់