ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាគប់និងដំបងគំរាមថាសម្លាប់ នៅក្រុងសំពៅពូន…

កណ្តាល:ប្រភពយោងតាមផេកកងរាជអាវុធខេត្តកណ្កាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(គប់នឹងដំបង) គំរាមថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កណ្តាល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនា និងគំរាមថានឹងសម្លាប់ កើតឡើង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញ បានចុះដល់ទីកន្លែងជាក់ស្តែង
ឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងដកហូតមាន: ដុំថ្ម ចំនួន ២ដុំ, ដំបងឈើ ចំនួន ២កំណាត់។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

មតិយោបល់